Sunday, December 3, 2017

#ថ្ងៃនេះខ្ញុំឯកា

ជំរាបសួរបាទ! ខ្ញុំឈ្មោះ ឌូ (Dew) ហើយពេលនេះខ្ញុំហែកកេរ្ត៍រឿងខ្លួនឯងមួយប្រាប់គ្រប់គ្នា!
ខែចុងក្រោយនៃឆ្នាំ ២០១៧ ថ្ងៃទី១ នាដើមខែបរិយាកាសចង់អ៊ួរអាប់បន្តិច អាកាសធាតុរកកលរងារព្រឺៗ អារម្មណ៍របស់ខ្ញុំប្រែប្រួលតាមអាកាសធាតុ ក្នុងខ្លួនពេលនេះដូចជាហេលហាលយ៉ាងម៉េចទេ ហាក់ស្រាលខ្លួនពេលខ្យល់បក់មកប៉ះត្រូវម្តងៗ...
រូបភាព៖ ខែធ្នូ ឆ្នាំ២០១៧
ខ្ញុំរស់នៅម្នាក់ឯងធ្លាប់ហើយ ភាពស្និតស្នាលរវាងខ្ញុំនឹងអ្នកផ្ទះត្រូវបានខ័ណ្ឌដោយបន្ទាត់មនោសញ្ចេតនា។ សុភមង្គលគ្មានភាពឋិតថេរនោះទេ! ប្រាកដណាស់ ថាក្នុងលោកនេះគ្មានរូបរាងសុភមង្គល! 
បើនិយាយពីស្នេហា ចំពោះខ្ញុំស្នេហាគឺប្រៀបដូចជាកាស្ទូចត្រីអញ្ចឹង អន្ទះសារតក់ក្រហល់ខ្លាំងដាច់មាត់ ដង្អក់រងចាំយូរពេកអស់នុយឥតប្រយោជន៍!

ណ្ហើយ! និយាយពីរឿងថ្ងៃនេះវិញ ថ្ងៃនេះដើមខែ និយាយចំពោះតែបុគ្គលិកបានហើយ មិនថាបុគ្គលិកក្រុមហ៊ុនឯកជន ឬក៏មន្ត្រីរាជការទេ ដើមខែអញ្ចឹងប្រាក់ខែបានផ្ទេរចូលគណនីយរួចរាល់ហើយ! តែខ្ញុំមានប្រាក់ពីរមឺនខ្មែរ (២០០០០៛) ក្នុងហោប៉ៅ ក៏មិនមានមិត្តភ័ក្តិណាទូរស័ព្ទរកឡើយ តែក៏ល្អម៉្យាងដែរ ព្រោះមិនចាំបាច់រវល់លើកទូរស័ព្ទពួកគេ (និយាយលួងខ្លួនឯង)  
អូ... ភ្លេច! តាមពិតមានម្នាក់ដែរ គេទូរស័ព្ទមកចង់រំលឹករឿងជំពាក់លុយប្រាំពាន់រៀល ខ្ចីគេចាក់សាំងម៉ូតូកាលពីអាទិត្យមុននោះអី! 
សួរតាមត្រង់ចុះ អានយូរយ៉ាងហ្នឹង ហើយ ដឹងថាខ្ញុំចង់និយាយពីស្អីទេ និយាយតាមត្រង់ ខ្ញុំខ្លួនឯងក៏មិនដឹងថាខ្លួនឯងចង់សរសេរប្រាប់គ្រប់គ្នាពីស្អីដែរ៕
----------------------------
អំពីអ្នកនិពន្ឋ៖ ទឹកសន្សើម (០១ ធ្នូ ២០១៧)

No comments:

Post a Comment